Royal Turtle Project Coordinator

ឱកាសការងារ​ (ផ្សព្វផ្សាយឡើងវិញ)

អង្គការសមាគមអភិរក្សសត្វព្រៃ​​ ប្រចាំកម្ពុជា

មន្ត្រីសម្របសម្រួលគម្រោងអណ្តើកហ្លួង (Royal Turtle Project Coordinator)

ប្រវត្តិ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គឺជាអង្គការអភិរក្សសត្វព្រៃឈានមុខគេក្នុងពិភពលោក ។ WCS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្នុងនាមជាសមាគមសួនសត្វក្នុងទីក្រុងញូវយ៉ក គឺជាអង្គការអន្តរជាតិដែលធ្វើការផ្តោតលើការអភិរក្ស និងការការពារសត្វព្រៃ និងប្រព័ន្ធអេកូសាស្ត្រនៅលើផែនដី ។​ WCS បានធ្វើការជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់នូវអនុសាសន៍ និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិរក្សប្រភេទសត្វសំខាន់ៗ​ និងទីលំនៅរបស់សត្វទាំងនោះទូទាំងប្រទេស ។

WCS កំពុងត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញតួនាទី​ដូចខាងក្រោម

មន្ត្រីសម្របសម្រួលគម្រោងអណ្តើកហ្លួង (មួយមុខតំណែង) (Job Description)

·        កន្លែងបំពេញការងារ ៖ ស្រែអំបិល និងកោះកុង​ (៨០%) និងរាជធានីភ្នំពេញ (២០%)

·        ប្រាក់បៀវត្សសុទ្ធ ៖ ៥០០ដុល្លារ-៧០០ដុល្លារ

បេក្ខជនទាំងពីរភេទដែលចាប់អារម្មណ៍ សូមផ្ញើ Cover Letter និង CV មកកាន់អង្គការ WCS តាមរយៈអ៊ីម៉េល cambodiahr@wcs.org ។ ថ្ងៃឈប់ទទួលពាក្យគឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ។ មានតែបេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវបានជូនដំណឹង ។