អ្នកបើកបរ (Driver)

ឱកាសការងារ

អង្គការសមាគមអភិរក្សសត្វព្រៃ​​ ប្រចាំកម្ពុជា

 អ្នកបើកបរ (Driver)

ប្រវត្តិ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គឺជាអង្គការអភិរក្សសត្វព្រៃឈានមុខគេមួយក្នុងពិភពលោក ។ WCS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្នុងនាមជាសមាគមសួនសត្វក្នុង​ទីក្រុងញូវយ៉ក គឺជាអង្គការអន្តរជាតិដែលធ្វើការផ្តោតលើការអភិរក្ស និងការការពារសត្វព្រៃ និងប្រព័ន្ធអេកូសាស្ត្រនៅលើផែនដី ។​ WCS បានធ្វើការជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់នូវអនុសាសន៍ និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិរក្សប្រភេទសត្វសំខាន់ៗ​ និងទីលំនៅរបស់សត្វទាំងនោះទូទាំងប្រទេស ។

អង្គការ WCS កំពុងត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញតួនាទី​ដូចខាងក្រោម ។ បរិយាយការងារលម្អិតទាក់ទងនឹងមុខតំណែងនេះ មានភ្ជាប់មកជាមួយ ។

កន្លែងបំពេញការងារ ៖ ភ្នំពេញ

លក្ខណៈសម្បត្តិ និងបទពិសោធន៍ដែលតម្រូវចាំបាច់

  • បញ្ចប់មធ្យមសិក្សាបឋមភូមិ ឫទុតិយភូមិ  
  • មានបណ្ណ័បើកបរកម្ពុជា( យ៉ាងហោចណាស់ ប្រភេទ B)
  • មានបទពិសោធន៍ជាអ្នកបើកបរ យ៉ាងតិច ២ ឆ្នាំ ជាមួយរដ្ឋាភិបាល ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ឬអង្គការអន្តរជាតិ ក្នុងប្រទេសកម្ពុជា
  • មានបទពិសោធន៍ក្នុងការបើកបរផ្លូវឆ្ងាយនិងផ្លូវលំបាកដោយប្រើប្រាស់យានយន្ត 4x4
  • មានបទពិសោធន៍ក្នុងការបើកបរនៅតំបន់ព្រៃនិងជនបទនៃប្រទេសកម្ពុជាអំឡុងពេលរដូវវស្សានិង   រដូវប្រាំង
  • មានសមត្ថភាពចេះអាន សរសេរ និងប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងភាសាអង់គ្លេស (​តិចតួច)
  • មានចំណេះដឹងមូលដ្ឋានទាក់ទងនឹងមាស៊ីនយានយន្ត

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Cover Letter និង CV មកកាន់អង្គការ WCS តាមរយៈអ៊ីម៉ែល cambodiahr@wcs.orgផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។ មានតែបេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវបានជូនដំណឹង ។

អំពីអសយដ្ឋាន និង លេខទូរស័ព្ទ​ របស់អង្គការសមាគមអភិរក្សសត្វព្រៃ៖

ផ្ទះលេខ ២១ ផ្លូវលេខ ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

០២៣ ២១៧ ២០៥